ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនានេះ ចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។
ក្នុងនោះ ក្រសួងសុខាភិបាល ណែនាំដល់មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋអនុវត្ត ៦ចំណុច៖ ១. វិធានការ “៣ការពារ និង៣កុំ” ២. បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ៣. ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប គឺ ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ៤. កម្មវិធីចាក់ថ្នាំបង្ការកូវីដ-១៩ នៅក្នុងជីវិតមនុស្សជាទូទៅ ៥. នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ត្រូវបន្តធ្វើការតាមដានស្ថានភាពជំងឺកូវីដ-១៩ ដោយ សហការជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ/មន្ទីរសុខាភិបាលរាជធានី-ខេត្ត និង ៦. បន្តការធ្វើទំនាក់ទំនងហានិភ័យ៕