ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានាដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាពសសម្រាប់កងយោពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងទ័ពមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពពេញលេញដើម្បីចូលរួមក្នុងបេសកកម្មនានា ឲ្យទទួលបានជោគជ័យ និងទទួលបានផ្លែផ្កា។ សម្តេចតេជោ បានថ្លែងនៅព្រឹកថ្ងៃទី១២មិថុនា២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។
ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជំរុញនិងលើកទឹកចិត្តខ្ពស់ដល់ការរួមចំណែករបស់សប្បុរសជន ដៃគូអភិវឌ្ឍ និងអង្គការជាតិ អន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធក្នុងគោលដៅរក្សាឲ្យបាននូវសុខមោលភាព កម្លាំងពលាំងមាំមួនស្មារតីភ្លឺថ្លាប្រកបដោយថាមពល សម្រាប់បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពនូវការធានាបាននូវសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕
អត្ថបទ៖ អក្ខរា