បន្ទាប់ពីការប្រកួតបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេជាង ៦០០លាននាក់ ពិតជានឹងចងចាំអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ បានអបអរសារទរចំពោះការរៀបចំដោយជោគជ័យ និងឈានទៅបិទបញ្ចាប់នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២នៅពេលនេះ។ សម្តេចបានថ្លែងអំណរគុណសន្តិភាព ភ្ជាប់ជាមួយពាក្យខ្មែរធ្វើដោយបន្តលើកទឹកចិត្តជនពិការទំាងអស់។
ជាមួយនឹងការប្រកាសបិទបញ្ចាប់នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍យុវជនអាស៊ាននៅពេលខាងមុខផងដែរ៕
អត្ថបទ៖ អក្ខរា