អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនដំណឹងដល់អតិថិជនដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ មកបំពេញឯកសារព័ត៌មាន (តាមទំរង់ដូចមានជូនភ្ជាប់) ដោយពុំបាច់បង់ប្រាក់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទីតាំងនៅទល់មុខវត្តភ្នំ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ប្រាប់ដល់ពលរដ្ឋសូមយកឯកសារភ្ជាប់មកជាមួយ៖ ១. កិច្ចសន្យាទិញ-លក់ផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់) ២. អត្តសញ្ញាណបណ្ណអតិថិជនទិញផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់) និង ៣. កូពីវិក្កយបត្រ ឬឯសារដែលបញ្ជាក់ពីការបង់ថវិកាជូនម្ចាស់បុរីតាំងពីលើកដំបូងរហូតដល់លើកចុងក្រោយ ១ច្បាប់។ ករណីមានចម្ងល់ សូមទាក់ទងលេខទូរស័ព្ទ៖ 096 304 8971 ឬ 011 983 896 ឬ 092 627275 ឬ 078 847 464៕