សម្តេចតេជោ ហ៊ុន ​សែន៖​ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋ ជាកម្លាំងលើកទឹកចិត្តធំណាស់ដល់ការធ្វើដំណើរមិនចេះហត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ បានផ្តល់ថាមពល និងកម្លាំងចិត្តជាខ្លាំងសម្រាប់សម្តេច ក្នុងការបន្តដំណើរមិនចេះហត់នោះទេ។

ក្នុងដំណើរបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សម្តេចតេជោ មានប្រសាសន៍ថា “ក្មួយៗចាត់ទុកពូមិនត្រឹមតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសទេ ក៏ប៉ុន្តែក្មួយៗចាត់ទុកពូជាឪពុក ជាឪពុកមា ជាពូ ជាអ៊ុំ ជាជីតា នោះហើយជាការលើកចិត្តដែលធ្វើឲ្យពូមិនអស់កម្លាំងទេក្នុងការធ្វើដំណើរ ព្រោះនេះជាការលើកទឹកចិត្តធំណាស់សម្រាប់ការផ្តល់នូវការស្រឡាញ់រាប់អានពីសំណាក់ប្រជាពលរដ្ឋរបស់យើង”៕

អត្ថបទ៖ អក្ខរា