សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រជាធិបតេយ្យរបស់កម្ពុជាឈានឡើងជារៀងរាល់ថ្ងៃ ដោយកម្ពុជាកំពុងដំណើរការប្រជាធិបតេយ្យនីតិរដ្ឋ។ សម្តេចគូសបញ្ជាក់ថា រវាងប្រជាធិបតេយ្យ និងនីតិរដ្ឋ ត្រូវអមដំណើរជាមួយគ្នា បើប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ ហើយបើគិតតែពីអនុវត្តច្បាប់ដោយមិនបើកសេរីភាព គឺផ្តាច់ការ។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបចំនួន១៨៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា