ក្រសួងកសិកម្ម ប្រាប់កសិករឲ្យត្រៀមលក្ខណៈទុកជាមុន ក្នុងពេលកូនរដូវប្រាំង និងខ្សត់ទឹកភ្លៀង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាមទារឱ្យបងប្អូនប្រជាកសិករយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ ខណៈតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ។

ទន្ទឹមនេះ ក្រសួងណែនាំដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែកត្រៀមបង្ការនិងឆ្លើយតបចំពោះបញ្ហាខាងលើ ដោយអនុវត្តតាមការណែនាំ ៦ចំណុច។

ក្រសួងកសិកម្មសង្ឃឹមជឿជាក់ថា ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗនឹងត្រៀមបង្ការជាមុន និងឆ្លើយតប ព្រមទាំង ចូលរួមសហការ សំដៅកាត់បន្ថយផលប៉ះពាល់ផលិតកម្មដំណាំស្រូវដោយសារឥទ្ធិពលនៃអាកាសធាតុនេះ៕

អត្ថបទ៖ អក្ខរា