កម្ពុជាសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។
យើងកំពុងត្រៀមចាកចេញ ពីប្រទេសដែលក្រីក្រ តិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៃឆ្នាំ២០២៧។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ៖ “ទោះបីវាពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងជំងឺ រាតត្បាត ប៉ុន្តែខ្ញុំមានជំនឿជាក់លាក់ថា កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងឆ្នាំ ២០២៧ យ៉ាងយូរ ហើយយើងនឹងដើរដល់គោលដៅ នៃការបង្កើនប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០ ដូចដែលអ្វីដែលយើង បានដាក់ចេញ ជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព “។
សម្តេច បានបន្តថាៈ កំណើនសេដ្ឋកិច្ច ដែលយើងមានសព្វថ្ងៃនេះ វានឹងជំរុញឲ្យយើង ដើរដល់គោលដៅនេះ ដែលនេះ វាមិនមែនចំណុះទៅលើការខិតខំម្នាក់ឯង របស់រដ្ឋាភិបាលទេ គឺជាការខិតខំរបស់តួអង្គទាំងអស់។ ក្នុងនោះ ក៏មានចំណែកទាក់ទង ការរក្សាឲ្យ បាននូវសន្តិភាព ស្ថេរភាពនយោបាយ បើគ្មានស្ថេរភាពនយោបាយ និងសន្តិភាព គឺកុំនិយាយដល់ការអភិវឌ្ឍ៕