អ្នកឧក​ញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ឧបត្ថម្ភថវិ​កា ៤០ម៉ឺនរៀល ក្នុង​មួយ​ខែ រយៈពេល​៥ឆ្នាំ​ដល់​អធិរាជម​ហា​សាច់

ដោយមើលឃើញពីភាពលំបាកក្នុងជីវភាពប្រចាំថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានប្រកាសឧបត្ថម្ភថវិកា ៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៥ឆ្នាំ ដល់របស់លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ដើម្បីសម្រាប់ដោះស្រាយក្នុងជីវភាព។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ មិនបានស្លាប់ដូចក្រុមក្រុមក្រៅប្រទេស​ផុស​នោះទេ គ្រាន់តែអធិរាជមហាសាច់ បានបាត់ទូរសព្ទ ត្រូវគេផុស ហើយគាត់មានវិបត្តិគ្រួសារផ្សេង ។ ដូចនេះ​សូម​អ្នក​នៅ​ក្រៅប្រទេសកុំយកជីវិតគាត់ទៅប្រមាថ បាបកម្មមានពិត។

ថ្វីត្បិតតែមិនដែលទាក់ទងគ្នា តែក្នុងនាមជាសញ្ជាតិខ្មែរតែមួយ ហើយទោះបីជាអធិរាជមហាសាច់ ធ្លាប់យល់ច្រឡំ មកលើ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា កន្លងមក ក៏ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិន ប្រកា​ន់​​​គុំគួននោះទេ អ្នកឧកញ៉ា ឡេង ណាវ៉ា​ត្រា ​ថែមទាំងជួយសម្រាលបន្ទុក ដោយឧបត្ថម្ភប្រាក់ខែមួយខែ ៤០ ម៉ឺនរៀល ក្នុងរយៈពេល ៥ ឆ្នាំ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ក្រើនរំលឹកថា៖ “មនុស្សណាដែលមិនធ្លាប់ខុសសំខាន់ខុសហើយចេះកែប្រែ សូ​ម​បងប្អូន​មេត្តា​កុំស្អប់នឹងខឹងនិងប្រមាថគាត់អីធ្វើម៉េចមនុស្សយើង មានខ្មៅមានសរមានល្អមានអាក្រក់ គាត់មិន​បាន​ទៅ​​ឆក់ប្លន់អ្វីនោះទេ។ ផ្ញើទៅ​បងប្រុស​មិន​បាច់អរគុណប្អូនទេ ត្រូវ(អរគុណសន្តិភាព)ទើបប្អូនមានឱកាសប្រកបមុខរបរ មា​នលទ្ធភាពនេះ ជូនពរបងរឹងមាំស៊ូៗ គ្រប់គ្នាលើក​ទឹកចិត្តបង ឲ្យតែ​បងកែប្រែCPPមិនបោះបង់​បងទេ​លទ្ធភា​ព​នៃការបានជួយឧបត្ថម្ភនេះក៏ដោយសារតែប្រទេសមានសុខសន្តិភាព ដែលអាចឱ្យខ្ញុំមាន​ឱកាស​ក្នុងការប្រកប​មុខរបរទទួល​ទានបានសមរម្យ។ នេះជាគុណបំណាច់នៃសន្តិភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត។ បងអាចមកការិយាល័យផ្ទាល់ ឬមានអ្នកណាជូនមក ដើម្បីរៀបចំកុងបានប្រចាំខែជូន។”

ជាមួយគ្នានេះ លោក ព្រំ សាន្ត ដែលស្គាល់គ្រូរបស់លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ក៏លើកឡើងចំពោះ​ទឹក​ស​ប្បុរ​ស​​របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ ក្នុងនោះលោក ព្រំ សាន្ត ថាទឹកចិត្តដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពិបាករកណាស់ គឺតែងតែឲ្យអភ័យជានិច្ច ពិតជាខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរមែន និងជូនពរអ្នកឧកញ៉ាព្រមទាំងក្រុមគ្រួសារ បុត្រធីតា​សូមឱ្យសុខភាពល្អអាយុយឺនយូរ ៕