ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំឥណ្ឌា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកំពុងរីកចម្រើន

លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងថ្នាក់ដឹកនាំឥណ្ឌាផ្សេងទៀត បានថ្វាយព្រះពរស្វាគមន៍យ៉ាង កក់ក្តៅចំពោះព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅប្រទេសឥណ្ឌា ដោយចាត់ទុកថា ជាមហាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ និងមានជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងលើកកម្ពស់ចំណងទាក់ទងដ៏ល្អប្រសើររវាងប្រទេសជាមិត្ត ទាំងពីរឱ្យកាន់តែខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងតែមានការរីកចម្រើន និង
កំពុងត្រូវបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ លើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន និងវិស័យ ការពារជាតិ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ និងការប្រាស្រ័យទាក់ទងដ៏ជិតស្និទ្ធរវាង ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ខាងក្រោមនេះជាលទ្ធផលផ្លូវការនៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា ថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៣៖