សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទកីឡារស់ក្រោមសន្តិភាព គឺជារឿងត្រឹមត្រូវបំផុត ប៉ុន្តែមិនត្រឹមតែកីឡានោះទេ អ្វីៗត្រូវរស់នៅក្រោមសន្តិភាពទាំងអស់។ សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅក្រុមប្រឆាំងដែលបានប្រជុំដាក់ចេញផែនការ ៣ ទម្រង់ ដើម្បីធ្វើយុទ្ធនាការប្រឆាំង តាម ហ្វេសបុក។ សាររបស់សម្តេចកន្លងមកនៅតែមានប្រសិទ្ធភាព បើហានធ្វើសកម្មភាពណាមួយ ត្រូវចាប់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មិនអនុញ្ញាតឲ្យបង្កអស្ថេរភាពសង្គមបានឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរៀបចំពន្ធនាគារឲ្យបានរួចរាល់ និងណែនាំឲ្យសមត្ថកិច្ច ត្រៀមបង្ក្រាប រាល់គ្រប់សកម្មភាព ដែលនាំឲ្យមានការវឹកវរដល់សង្គម៕