ជំនួបតាមទូរស័ព្ទ៖ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន សង្កត់ធ្ងន់ពីការស្វែងរកមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (Volodymyr Zelenskyy)។ នេះជាលើកទី២ហើយ ដែលប្រមុខដឹកនាំទាំងពីរបានសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានពីជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី៖