ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអន្តរជាតិ នៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្ករឱ្យមានការយល់ច្រឡំ ធ្វើឡើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានគូសបញ្ជាក់ថា អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ។ ទន្ទឹមនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ក៏បានផ្តល់ការបំភ្លឺ ៥ចំណុច ចំពោះការចោទប្រកាន់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។

ខាងក្រោមនេះសេចក្តីប្រកាសរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖