គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ រៀបចំចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងពិធីចាប់សន្លឹកឆ្នោត នេះប្រព្រឹត្តិធ្វើឡើងក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួម ពីសំណាក់ តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។
លទ្ធផលនៃការចាប់ឆ្នោតឃើញថា លំដាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧៖ គឺ
១៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្សខ្មែរតែមួយ
៣៖ គណបក្សសញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែររួបរួមជាតិ
៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្សកសិករ
៧៖ គណបក្សស្រ្តីដើម្បីស្ត្រី
៨៖ គណបក្សខ្មែរឈប់ក្រ
៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
១០៖ គណបក្សធម្មាធិបតេយ្យ
១១៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្សបំណងប្រជាពលរដ្ឋ
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្សឯកភាពជាតិខ្មែរ
១៥៖ គណបក្សខ្មែរអភិរក្ស
១៦៖ គណបក្សយុវជនកម្ពុជា
១៧៖ គណបក្សជនជាតិដើមប្រជាធិបេតយ្យកម្ពុជា
១៨៖ គណបក្សប្រជាជនកម្ពុជា៕
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្ស នយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែកគណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី។