ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងនាំចូល និងស្តុកលក់ចែកចាយនូវផលិតផលមានដើមកំណើតពីសត្វ១កន្លែង នៅភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមការងារបានរកឃើញ សាច់សត្វមាន់ និងប្រហិតចម្រុះ ចំនួន ៣១១០គីឡូក្រាម ត្រូវបានច្រកថងដាក់ក្នុងធុងក្លាស្សេចំនួន១៤ធុង មកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ នេះបេីតាមការឲ្យដឹងពីលោក ហ៊ុនសារ៉ាត់ក្រុមអន្តាគមន៍បង្រ្កាប បទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនុងផលិតកម្មសត្វ។
លោកបានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារត្រួតពិនិត្យហើយ យើងបានរកឃើញថាផលិតផលមានដើមកំណើតពីសត្វ(សាច់សត្វមាន់ និងប្រហិត) ទាំងនោះរក្សាទុកមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ក្រុមការងារបានរឹបអូសយកផលិតផលទាំងអស់នោះទៅដុតកម្ទេចចោលទៅតាមវិធានបសុពេទ្យ៕
អត្ថបទ៖ អក្ខរា