អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយរបស់កម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នាខែកក្កដា។ ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា «កម្ពុជាប្តេជ្ញាចិត្តឥតងាករចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
អាស្រ័យដោយការ អធិប្បាយមួយចំនួនបានបង្កឱ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយ អ្នកនាំពាក្យក្រសួងការបរទេសមានកាតព្វកិច្ចផ្ដល់ការបកស្រាយ បំភ្លឺ ដូចសេចក្ដីថ្លែងការណ៍ព័ត៌មានខាងក្រោម៖