ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកHYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២តោន ពាក់ស្លាក់ស្លាកលេខភ្នំពេញ ២G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន១២០កេះ ស្មើនឹង ៦០០០គីឡូក្រាម (០៦តោន )ដោយបានធ្វើការនាំចូលមកពីប្រទេសវៀតណាម តាមច្រកកោះរកា ស្រុកពាមរក៍ ខេត្តព្រៃវែងមយកទៅលក់ចែកចាយ នៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសត្វគ្រួច) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ នេះបេីតាមការឲ្យដឹងពីលោក ហ៊ុន សារ៉ាត់ ក្រុមអន្តាគមន៍បង្រ្កាប បទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនុងផលិតកម្មសត្វ។
ក្រុមការងារបានឃាត់នៅលើផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារបាអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ អក្ខរា