សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ ប្រាក់ខែគោលរបស់កម្មករនៅកម្ពុ ជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី ដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសស្រ្តីលង្កា បង់ក្លាដេស ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រៀបធៀបប្រាក់បៀវត្សជាមួយនឹងប្រទេសនានាកម្ពុជាបច្ចុប្បន្ននេះគឺប្រាក់បៀវត្សអប្បបរមានៃកម្ម ករគឺមានការគឺ ២០០ ដុល្លារ។ក៏ប៉ុន្តែរោងចក្រខ្លះអាចខ្ពស់ជាងជាមួយនឹងអត្ថប្រយោជន៍ដទៃទៀតប៉ុន្តែទូទាំងប្រទេសប្រាក់បៀវត្សមិនឲ្យតិចជាង ២០០ ដុល្លារនោះទេ។ ខណៈដែលប្រាក់ កម្មករ និយោជិត នៅប្រទេសវៀតណាមបានបែងចែកជាពីរតំបន់តំបន់មួយមាន ១៣៨ ដុល្លារក្នុង១ខែ និង តំបន់មួយទៀត ១៩៨ ដុល្លារក្នុង១ខែ។ ប៉ុន្តែសម្តេចសង្ស័យ ថាកម្មករវៀតណាមអាចមានប្រាក់បៀវត្សន៍លើសពីនេះ ប៉ុន្តែអ្វីនៃការខុសគ្នាគឺនៅត្រង់បញ្ហាអត្រានៃការប្ដូរប្រាក់មិននឹងន។
សម្តេចបន្តថាកម្ពុជាផ្ដល់ការអនុញ្ញាតឱ្យម្ចាស់រោងចក្រ,ដើម្បីធានានៅផលប្រយោជន៍របស់ពួកគេ,ចៀសវាងទៅលើការគិតអំពីអធិបតេយ្យភាពនៃប្រាក់ រៀល ,ក៏ប៉ុន្តែបើ បញ្ចូលទៅក្នុងធនាគារហើយបញ្ចេញសាច់ប្រាក់រៀលត្រឡប់មកវិញធ្វើឲ្យវាខាត ។ អញ្ចឹងបានជាយើងផ្ដល់ឱកាសកន្លែងខ្លះទទួលបៀវត្សជាប្រាក់រៀលទៅកន្លែងខ្លះទទួល ជាប្រាក់ដុល្លារហើយភាគច្រើនគឺបើកផ្តល់ជាដុល្លារ ។
សម្តេចបន្តថាប្រទេសស្រ្តីលង្កាប្រាក់បៀវត្សកម្មករត្រឹមតែ ៣៦ ដុល្លារទេ ។ ប្រទេសបង់ក្លាដេសចំនួន ៧៦ ដុល្លារ ។ ប្រទេសឡាវមាន ៧១ ដុល្លារប៉ុន្តែឡាវ ប្រ ហែលជាមាន បញ្ហាប្ដូរប្រាក់ព្រោះគោលនយោបាយបៀវត្សរបស់ឡាវអាចខ្ពស់ជាងនេះ ក៏ប៉ុន្តែដោយសារតែអតិផរណាបាត់បង់តម្លៃប្រាក់គីប ធ្វើឲ្យកម្មករទទួលបានប្រាក់តិចជាង ។ នៅប្រទេសមីយ៉ាន់ម៉ាប្រាក់ខែគោលកម្មករមានចំនួន ៦៩ ដុល្លារ ។ ក្នុងពេលដែលយើងនៅទីនេះ(តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ា ល់គ្រូបភ្នំពេញ)មានរហូតដល់ជាង ៤០០ ដុល្លារបូកជាមួយប្រាក់អត្ថប្រយោជន៍ជ្សេងៗទៀត៕