សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និងស្ថានភាពការងាររបស់កម្មករ និយោជិត ដែលជាការគិតគូរដល់ផលប្រយោជន៍កម្មករ និងប្រទេសជាតិ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សម្តេចតេជោណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ ឲ្យធ្វើការបៀបធៀបវឌ្ឍនានៅពេលកម្មកររោងចក្រមិនទាន់ជួយសម្តេច ហើយនឹងនៅពេលជួយសម្តេច តើមានការខុសគ្នាយ៉ាងណា។
សម្តេចបានគូសបញ្ជាក់ថា ការចុះជួបកម្មករនេះ មិនមែនជិះសេះមើលផ្កាទេ គឺដើម្បីបានដឹងពីសុខទុក្ខ និងរបៀបដោះស្រាយបញ្ហាកម្មករ ព្រោះនេះជាបញ្ហាសេដ្ឋកិច្ចជាតិ បញ្ហាការងារធ្វើរបស់ពលរដ្ឋ ប្រាក់ចំណូលរបស់ពលរដ្ឋ ដែលត្រូវរកវិធីដោះស្រាយ។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រីបានឆ្លើយតបទៅនឹងក្រុមតិះគន់សម្តេចថា ការចុះមកនេះ គឺដើម្បីរកសន្លឹកឆ្នោត យកចំេណញខាងនយោបាយ។ សម្តេចមានប្រសាសន៍ថា៖ “បើគេធ្វើដើម្បីតែខាតគេមិនធ្វើទេ ពួកលោកឯងធ្វើក៏ដើម្បីចំណេញដែរ ឯខ្ញុំបើធ្វើដើម្បីតែខាតផលប្រយោជន៍កម្មករ ឬផលប្រយោជន៍ប្រទេសជាតិ ខ្ញុំមិនធ្វើទេ”៕
អត្ថបទ៖ អក្ខរា