សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចនៅតែអំពាវនាវ ឱ្យរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងត្រូវរួមគ្នាធ្វើឱ្យប្រទេសយើង មានសេចក្តីសុខ។
នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រម៉ាវ៉លហ្កាមិន រោងចក្ររ៉ុងវីនហ្គាមិន និងរោងចក្រដាគ្វានថេកស្ថាយ ខេមបូឌា នាតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕