សម្តេចតេជោ ហ៊ុន សែន ភ្ញាក់​ផ្អើល​ពេល​ដឹង​ប្រាក់​ខែ​កម្មការិនី​រោងចក្រជាមួយ​ប្តី​ ទទួល​បាន​ក្បែរ​ ១ពាន់ដុល្លារ​ក្នុង​មួយ​ខែ

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការភ្ញាល់ផ្អើលនៅពេលដឹងប្រាក់ខែកម្មការិនីរោងចក្រម្នាក់បូកជាមួយប្រាក់ខែប្តី ទទួលបានក្បែរ ១ពាន់ដុល្លារក្នុងមួយខែ។

កម្មការិនី១រូប ដែលកំពុងធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group Phnom Penh បានជម្រាបសម្ដេចតេជោថា គាត់ទទួលបានប្រាក់បៀវត្សសរុបខ្ទង់ $430 ក្នុង១ខែ បើបូកទាំងប្ដីគាត់គឺជាង $400ទៀតដែលកំពុងធ្វើការជាកម្មកររោងចក្រដែរ គឺទទួលបាន ជិត $900 ក្នុង១ខែ៕

អត្ថបទ៖ អក្ខរា