កញ្ញា ឈឹម ស៊ីថរ ជាប់​គុក​២ឆ្នាំ​ ចំណែក​គូកន​ ៨នាក់​ទៀត​ បាន​នៅ​ក្រៅឃុំ​

កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយផ្តន្ទា ទោសដាក់ពន្ធនាគារលើ ចំនួន ២ឆ្នាំ ចំណែកជនជាប់ចោទចំនួន៨នាក់ សម្រេចផ្តន្ទាទោសក្នុងម្នាក់ៗ ១ឆ្នាំ ប៉ុន្តែ ទោសត្រូវបានព្យួរ។

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម លើសំណុំរឿងព្រហ្មទណ្ឌលេខ០១៣ ចុៈថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ លើជនជាប់ចោទឈ្មោះ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពកម្មរណាហ្គាវើលដ៏ ឱ្យជាប់ទោស ២ឆ្នាំ។ ចំណែកឯគូកន ៨នាក់ផ្សេងទៀត រួមមាន៖ កញ្ញា ឈឹម សុខន អនុប្រធានសហជីពកម្មករណាហ្គាវើលដ៏ អ្នកស្រី រី សុវណ្ណឌី អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា ទូច សេរីមាស លោក សុខ ណារិទ្ធិ លោក សុខ គង្គា និង ឈ្មោះ សៀក បញ្ញា ភេទស្រី ដែលពួកគេជាអតីតបុគ្គលិក ប៉ុន្តែ ទោសត្រូវបានព្យួរ បាននៅក្រៅឃុំ។

សូមបញ្ជាក់ផងដែរថា ជនជាប់ចោទទាំងនេះ ជាប់ចោទពាក់ពន្ធ័ពីបទរំលោភលំនៅឋានដោយចេតនា និងញុះញង់បង្ក ឱ្យមានភាព វឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕