វេបសាយអន្តរជាតិដ៏ល្បីខាងទិន្នន័យ និងស្ថិតិជុំវិញពិភពលោក RankingRoyals បានផ្តល់ចំណាត់ថ្នាកដល់ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាជាកន្លែងមើលថ្ងៃលិចល្អបំផុតលើពិភពលោក។
យោងតាមតារាងរបស់ RankingRoyals ផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ ឈរនៅលើប៉ម Eiffel របស់ប្រទេសបារាំង ជាកន្លែងល្អបំផុតដើម្បីមើលថ្ងៃលិច ក្នុងចំណោមប្រទេសចំនួន ២០លើពិភពលោក។
កន្លែងដែលជាប់ចំណាត់លេខ១ ជាទីមើលថ្ងៃលិចល្អផ្តាច់គេលើពិភពលោក គឺបានទៅលើទីលាន Mallory ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក, លេខ២ បានទៅលើអគារ Burj Khalifa នៃប្រទេសអារ៉ាប់រួម, លេខ៣ គឺទីលាន Piazzale Michelangelo នៃប្រទេសអ៊ីតាលី,លេខ៤ គឺប្រាសាទ Tanah Lot នៃប្រទេសឥណ្ឌូណេស៊ី, និងលេខរៀងទី៥ ឆ្នេរ Mindil នៃប្រទេសអូស្រ្តាលី។
ក្រៅពីជាទីកន្លែងមើលថ្ងៃលិចល្អបំផុតក្នុងលោក ប្រាសាទអង្គរវត្ត ក៏ជាប់ចំណាត់ថ្នាក់ល្អផ្តាច់គេ ជាកន្លែងមើលថ្ងៃរះស្អាតជាងគេទូទាំងពិភពលោកផងដែរ។កាលពីខែមេសាកន្លងទៅនេះ វេបសាយ Mornings.co.uk បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត បន្ទាប់ពីបានប្រមូលទិន្នន័យអំពីកន្លែងល្អបំផុតដើម្បីមើលថ្ងៃរះ ក្នុងប្រទេសចំនួន៧២ ជុំវិញពិភពលោក៕
អត្ថបទ៖ អក្ខរា