សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ឥឡូវយើងមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វី ដែល សំខាន់ទៀតនោះគឺត្រូវមានគ្រូពេទ្យដែលល្អទើបអាចដោះស្រាយបានបញ្ហា។ មានមន្ទីរ ពេទ្យល្អវាលំបាកណាស់ទៅហើយ ដូច្នេះវាចាំបាច់ណាស់ត្រូវមានពីចំណុច សំខាន់គឺ ក្រម សីលធម៌របស់ក្រុមគ្រូពេទ្យដែលទាមទារខ្លាំងណាស់ ត្រូវគិតគូរដល់ជីវិតមនុស្ស យើងធ្វើ ពេទ្យដើម្បីសង្គ្រោះជីវិតមនុស្ស នេះក្រមសីលធម៌ចម្បងរបស់ក្រុមគ្រូពេទ្យ»។ សម្តេច តេជោសង្ឃឹមថា ក្រុមគ្រូពេទ្យដែលត្រូវបានប្រសិទ្ធនាមថាជាកងទ័ពអាវស នៅក្នុង សម័យ កូវីដ មិនធ្វើឱ្យកិត្តិយសនេះត្រូវបាត់បង់ត្រឡប់ទៅវិញនោះទេ ហើយករណីដាច់ដោយ ឡែក ខ្លះ វាជារឿងរបស់បុគ្គល។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «យើងត្រូវខិតខំធ្វើឱ្យវិស័យសុខាភិ បាល របស់យើងឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋរបស់ ខ្លួនផង និងដើម្បីបំពេញតម្រូវ ការផ្សេងៗទៀត ដូចជាជនបរទេសក៏ត្រូវការ អ្នកវិនិយោគក៏ត្រូវការ អ្នកទេសចរក៏ត្រូវ ការ»។
ការថ្លែងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុង ឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការអគារមជ្ឈ មណ្ឌល ពហុ ឯកទេស «តេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានតម្លៃជាង៧០ លាន ដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការកសាងបានមន្ទីរពេទ្យមួយ ដែល ល្អ នឹងបង្កើតបាននូវទំនុកចិត្តសម្រាប់ ទេសចរណ៍ដែលមកទស្សនាប្រទេសរបស់ យើង ហើយយើងត្រូវខិតខំទាំងអស់គ្នាដើម្បីធ្វើឱ្យវិស័យសុខាភិបាល របស់យើងឆ្លើយ តប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋខ្លួនឯងផង និងតម្រូវការរបស់ជនបរទេសផង។ សម្ដេច តេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យក្រុមគ្រូពេទ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយយក ការបម្រើ ប្រជាជនធ្វើជាស្នូល ធ្វើជាគោលដៅនៃការធ្វើសកម្មភាពសម្រាប់គ្រូពេទ្យ។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «វិស័យសុខាភិបាល និងវិស័យអប់រំនៅ តែជា វិស័យ អាទិភាពសម្រាប់ប្រទេសរបស់យើង។ ឥឡូវយើងមានមន្ទីរពេទ្យនៅទីនេះ វាអាច កាត់ បន្ថយបានការលំបាករបស់ប្រជាជននិងជួយសង្គ្រោះជីវិតមនុស្ស»។ សម្តេចតេជោ នាយករដ្ឋមន្រ្ដីបានចោទចេញជាសំណួរថាតើមានមនុស្សប៉ុន្មាននាក់ទៅ ដែលមានលទ្ធ ភាព ទៅព្យាបាលនៅក្រៅប្រទេស។ តិចណាស់ដូច្នេះត្រូវរកមន្ទីរពេទ្យនៅ ក្នុងស្រុកយើង នេះ ឯងដែលយើងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន៕