សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ អាចការពារសន្តិភាព និងការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ

“ការពារសន្តិភាពបាន ក្មួយមានការងារធ្វើ ហើយអ្នកដែលមានសមត្ថភាពការពារសន្តិភាពនោះ ក៏មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានសមត្ថភាពការពារ ចឹងអ្នកដែលមានសមត្ថភាពការពារឆ្នាំងបាយរបស់ក្មួយៗ ក៏មានតែគណបក្សប្រជាជនមួយដែរ”។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ៕

អត្ថបទ៖ អក្ខរា