ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទហេីយនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ នៅប្រទេសអូស្ត្រាលី។ ព្រះតេជគុណ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ស្គាល់យ៉ាងច្បាស់ និងគោរពឲ្យតម្លៃដល់ព្រះអង្គយ៉ាងខ្លាំង តាមរយៈការសម្ដែងព្រះធម្មទេសនា ការអប់រំផ្លូវចិត្ត អប់រំសីលធម៌ និងផ្សព្វផ្សាយធម៌ដល់ពុទ្ធសាសនិកជនឲ្យយល់ច្បាស់ពីព្រះធម៌។
អស់រយៈពេលជាង៣០ឆ្នាំ ដែលព្រះតេជគុណ លះបង់ជីវិតឯកជនខ្លួនឯង ដើម្បីបំពេញការងារស្មគ្រចិត្តជូនសង្គម និងសាសនា ក្នុងឋានៈជាភិក្ខុភាវៈ។
ភិក្ខុវជិរប្បញ្ញោ សាន សុជា ប្រសូតក្នុងឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកទ្រាំង ខេត្តតាកែវ។ ព្រះអង្គ បានសម្រេចចិត្តទៅបួសជាសាមណេរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩២ (អាយុ ១៥ឆ្នាំ)។
ព្រះអង្គ គង់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ហើយព្រះអង្គតែងតែបាននិមន្តទៅកាន់ប្រទេសជាច្រើននៅលើពិភពលោកផងដែរ៕
អត្ថបទ៖ អក្ខរា