ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានីខេត្ត ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងផ្នែកដែលពាក់ព័ន្ធ ចូលរួមយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្រសួងបានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងទទួលឥទ្ឋិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង និរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្ហូរ ឬច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប។ ចំណែកតំបន់មាត់សមុទ្រ អាច មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ហើយបន្តពីថ្ងៃទី២០-២៣ ខែឧសភា បរិមាណភ្លៀងអាចកើនក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំពោះសីតុណ្ហភាពវិញ តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា ២៦-២៨១៨ និងអតិបរមា ៣៦-៣៨១C ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា ២៤២៦°C និងអតិបរមា ៣៥-៣៧១C ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា ២៥-២៧°C និងអតិបរមា ៣៣-៣៥°C៕
អត្ថបទ៖ អក្ខរា