សម្តេចតេជោ ហ៊ុន សែន៖ មានតែវិស័យសុខាភិបាល និងវិស័យអប់រំ ដែលរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងទៅ គឺយើងបានអនុវត្តពិតប្រាកដក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។

“គឺមានតែពីរផ្នែកនេះទេដែលរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌក្នុងមួយឆ្នាំៗរាប់ពាន់នាក់ ឯស្ថាប័នដទៃទៀត ចូលនិវត្តន៍ម្នាក់អនុញ្ញាតឲ្យរើសម្នាក់ ជួនកាលចូលនិវត្តន៍ពីរនាក់ឲ្យរើសតែម្នាក់ទេ ប៉ុន្តែក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ត្រូវបានផ្តល់លទ្ធភាពច្រើនដើម្បីបម្រើនូវសេចក្តីត្រូវការសម្រាប់ការព្យាបាលប្រជាជនរបស់យើងរាប់ពាន់នាក់”។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា