សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្លូវ​ការ​សមាគម​ឧកញ៉ា​កម្ពុជា និង​ពិសារ​អាហារ​សាមគ្គី នៅ​ថ្ងៃទី​១០ ខែ​មិថុនា​ខាង​មុខ

សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺសែនសុខ ចាប់ពីម៉ោង១៦៖០០នាទីរសៀលតទៅ។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា សូមគោរពអញ្ជើញ អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ចូលរួម ក្នុងពិធីនេះឱ្យបានច្រើនកុះករ។ ពិធីនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន សំខាន់ៗមួយចំនួនផងដែរ។

អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ សូមអញ្ជើញចុះឈ្មោះចូលរួម ដើម្បីកំណត់កន្លែងជាផ្លូវការ ដោយទំនាក់ទំនងមកអគ្គលេខាធិការដ្ឋាន តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៨៦០ ៩៩៩, ០១៦ ៣១៣ ៧៧៧, ០១២ ៨១០ ៨១១៕