អ្នកនាំពាក្យក្រសួងការបរទេស៖​ «ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើង ក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។

ក្នុងសេ​ចក្តីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា “ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការ ប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»។

ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អ្នកនាំពាក្យក្រសួងធ្វើការបំភ្លឺដូចមានក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម៖