ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យមានការស្រាវជ្រាវបច្ចេកទេសជាមួយនឹងការរៀបចំយន្តការឆ្លើយតបនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម រាប់ទាំងការរៀបចំសមាគមកសិករ ដើម្បីធានាការពួកគាត់អាចចងក្រងសម្ព័ន្ធភាពជាមួយគ្នា ហើយតថ្លៃកុំឲ្យឈ្មួញបង្អាប់។ សម្តេចគូសបញ្ជាក់ថា បញ្ហាស្រូវអង្ករធ្លាក់ថ្លៃ ក៏ផ្តើមចេញមកពីខ្វះកម្លាំងតថ្លៃ។
សម្តេចមានប្រសាសន៍ថា “ប្រសិនបើយើងចងក្រគ្នាបាន កុំដណ្តើមគ្នាលក់ ចឹងគឺតថ្លៃដើម្បីផលប្រយោជន៍ទាំងសងខាង ទាំងឈ្មូញ និងកសិករ។ ដូច្នេះគួរសិក្សាពិនិត្យមើលទាក់ទិននឹងការរៀបចំនេះ អាចនិយាយមួយបែបបានថា កម្លាំងរបស់កសិករទៅលើការផលិត និងបញ្ហាទីផ្សារ និងជំរុញលើកទឹកចិត្តឲ្យទីផ្សារលក់ដុំ លក់រាយ”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕
អត្ថបទ៖ អក្ខរា