សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “គ្មានការអភិវឌ្ឍន៍ណាមួយដែលមិនរិចរឹលប៉ះពាល់ទៅដល់បរិស្ថានទេ ក៏ប៉ុន្តែយើងអាចមានវិធានការដើម្បីទប់ស្កាត់ទៅលើការបាត់បង់ព្រៃឈើសម្រាប់វិស័យកសិកម្ម តាមរយៈការបង្វែរទិសអភិវឌ្ឍបើកទូលាយមកកាន់ការអភិវឌ្ឍន៍បែបស៊ីជម្រៅ”។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕
អត្ថបទ៖ អក្ខរា