សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនមានទម្លាប់ដណ្តើម​ស្នាដៃរបស់​​អ្នកណាទេ ប៉ុន្តែសុំអ្នកដទៃកុំដណ្តើមស្នាដៃរបស់ខ្ញុំទៅបានហើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំមិនមានទម្លាប់ទៅដណ្តើមស្នាដៃរបស់អ្នកណាទេ ប៉ុន្តែសុំអ្នកដទៃកុំដណ្តើមយកស្នាដៃរបស់ខ្ញុំទៅបានហើយ និយាយការពិតទៅបានហើយ ខ្ញុំអត់និយាយឲ្យលើសពីហ្នឹងទេ”។

សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

អត្ថបទ៖ អក្ខរា