គ.ជ.ប អះអាងពីការអនុវត្តស្តង់ដារតែមួយ ចំពោះគ្រប់គណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បំភ្លឺជុំវិញការលើកឡើងរបស់អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល ដែលធ្វើឱ្យមានការភាន់ច្រឡំ និងមិនឆ្លុះបញ្ចាំងពីស្មារតីការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប ។

ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា​ខ្លួនអនុវត្តស្ដង់ដារតែមួយ តាំងពីការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយឯករាជ្យ សេរី ត្រឹមត្រូវ និងស្មើភាព៕

អត្ថបទ៖ អក្ខរា