ក្តៅៗ! ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាលចំនួន ៣ នៅភ្នំពេញ ព្រោះមូលហេតុនេះ…

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០២៣នេះ ចេញសេចក្តីសម្រេច ស្តីពីការ បិទ និងដកហូតសេចក្តី​សម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលចំនួន ៣ផ្សេងគ្នា នៅរាជធានីភ្នំពេញ។

មន្ទីរសម្រាកព្យាបាលទាំង ៣នោះរួមមាន មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។

ចំពោះមូលហេតុដែលក្រសួងសុខាភិបាលសម្រេចបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលទាំងនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំមកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល៕

អត្ថបទ៖ អក្ខរា