ទឹកប្រាក់ប្រមាណជា៦៩.៣៣៣ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ ធ្វើឡើង ក្រោមវត្តមានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងនាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ) លោក គឹម ឈន។
ឯកអគ្គរាជទូត អ៊ូអិណុ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមករបស់ជប៉ុនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសង្ឃឹមថាគម្រោងនេះនឹងជួយធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា៕