ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍ថា កីឡាការិនី ប៊ូ សំណាង មានទឹកចិត្តឆន្ទៈទឹកចិត្តនៃការមិនចុះចាញ់ ទោះបីលទ្ធផលយ៉ាងណាក៍ដោយ គឺវាជាភាពអស្ចារ្យមួយ ជាមេរៀន ហើយជាគំរូសម្រាប់យើងទាំងអស់គ្នា។
ឯកឧត្តមហ៊ុន ម៉ានី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញសូរសុខទុក្ខក្រុមការងារយុវជនស្ម័គ្រចិត្ត និងក្រុមអ្នករៀបចំបច្ចេកទេស នៅឯពហុកីឡ ដ្ឋានមរតកតេជោ នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា គ្រាន់តែកីឡាការិនី ប៊ូ សំណាង តែម្នាក់នាំឲ្យគេស្គាល់កម្ពុជាទូទាំងពិភពលោក នេះហើយជាទឹកចិត្តរបស់ខ្មែរយើង គឺជាការតស៊ូដើម្បីឲ្យបានសំរេចទោះបីជាលទ្ធផលយ៉ាងណាក៍ដោយ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា លទ្ធផលគឺជាកក្តាសំខាន់ ចង់ឈ្នះ ចង់ចាញ់ ក៍ប៉ុន្តែកក្តាមិនចុះចាញ់សោះ គឺជាកក្កតាមួយដែលមិនមែនត្រឹមតែជាមេរៀន ត្រឹមតែកីឡាទេ ជាមេរៀនជីវិត និយាយសាមញ្ញទៅ ជាហឺរ៉ូ សម្រាប់យើងទាំងអស់គ្នា៕