សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី១០ ខែឧសភានេះ ប្រកាសស្វាគមន៍ ចំពោះសាធារណជន ឬអាជីវករ ទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នាពេលកន្លងមក ប៉ុន្តែអ្វីដែលបារម្ភគឺទម្រង់នៃការផ្សព្វផ្សាយនោះប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ទើបបណ្តាលអោយមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។
សារមន្ទីរជាតិកម្ពុជា បញ្ជាក់ថា ការលេីកនូវ កង្វល់នេះ មិនមែនជាការតឹងតែងឡើយ ប៉ុន្តែគ្រាន់តែមានការជួយក្រើនរំលឹក ក្នុងនាមសេនាធិការរបស់ក្រសួងជំនាញ អាស្រ័យហេតុនេះសូមសាធារណជន និងអាជីវករមេត្តាយោគយល់ ចំពោះវិធានការណ៍នានាដែលយើងបានដាក់ចេញទៅ។
ជាថ្មីម្តងទៀត សារមនី្ទរជាតិកម្ពុជាទទូចស្នើសុំអាជីវករទាក់ទងទៅក្រសួងជំនាញដើម្បីសុំឆ្លងយោបល់លើគំរូម៉ូត សម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូបក្នុងបរិវេណខាងមុខអគារសារមនី្ទរជាតិ។ ប្រសិនបើ អាជីវករ គោរពតាមលក្ខខណ្ឌនេះ សារមនី្ទរជាតិរីករាយស្វាគមន៍៕
អត្ថបទ ៖ អក្ខរា