សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ជាការលើកទឹកចិត្តចំពោះការអត់ធ្មត់តស៊ូរហូតដល់ទីបញ្ចប់ ទោះបីជាដឹងថា ខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។
តាមរយៈបណ្តាញតេឡេក្រាមផ្លូវការសម្តេចតេជោ នៅរសៀលថ្ងៃទី១០ ខែឧសភានេះ បានសរសេរថា៖ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការ
ប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ ចំណាត់ថ្នាក់ក៍ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១មុឺនដុល្លារ(10,000$)។ សូមលោកសេង ទៀងយកថវិការជូនកូន ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ៕
អត្ថបទ៖ អក្ខរា