បន្ទាប់ពីទទួលជ័យជំនៈលើកីឡាស្នូកឃ័រ និងប៊ីយ៉ា កីឡាការី ស្រួង ភាវី បានបង្ហាញនូវអារម្មណ៍រំភើបនិងរីករាយចំពោះការគាំទ្ររបស់បងប្អូនកម្ពុជា។
លើកឡើងនៅក្នុងខមិនហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះ កីឡាការី ស្រួង ភាវី បានរំលឹកនឹងឧទ្ទិសលទ្ធផលនេះ ដល់មហាបុព្វបុរសខ្មែរគ្រប់ជំនាន់ ព្រមទាំងជូនលទ្ធផលដ៏ប្រសើរនេះ ដល់ថ្នាក់ដឹកនាំនិងប្រជាជនខ្មែរគ្រប់រូបដោយក្ដីមោទនភាព។
បន្ទាប់ពីថ្លែងអំណរអរគុណដល់មហាបុព្វបុរស និងថ្នាក់ដឹងនាំគ្រប់ជាន់ថ្នាក់ កីឡាការីដែលមានភាពលេចធ្លោលើវិស័យកីឡាប៊ីយ៉ារូបនេះ ក៏បានបង្ហាញនូវអារម្មណ៍រីករាយចំពោះសារដែលបងប្អូនកម្ពុជាផ្ញើជូននាង ។ នាងលើកឡើងថា « សារជូនពររបស់ពុកម៉ែបងប្អូនពិតជាមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបាន ប្រជាជនស្រុះស្រួល សាមគ្គីគ្នានុ៎ះនាវាកម្ពុជាប្រកដជាលឿនលយឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់បំផុត» ។
កញ្ញាបន្តថា « កម្លាំងចិត្តពុកម៉ែ បងប្អូន ក្ដីស្រលាញ់របស់ពុកម៉ែ បងប្អូន ការលើកទឹកចិត្តពីសំណាក់ពុក ម៉ែបងប្អូន គឺពិតជាធ្វើឱ្យសម្រេចបាននូវក្ដីស្រមៃរបស់កម្ពុជា »៕