គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សេចក្ដីណែនាំស្ដីពី កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសេចក្តីណែនាំផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភានេះ គ.ជ.ប ណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ឲ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ និងវិធានការ ៦ចំណុច។
ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ គ.ជ.ប៖