ថ្មីៗនេះ មានការចែកចាយព័ត៌មានពីអង្គការសុខភាពពិភពលោក WHO ណែនាំថា មនុស្សពេញវ័យមានសុខភាល្អ មិចចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែម (ដូសទី៤ ៥ ៦ទេ..) វ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទី១ គ្រប់គ្រាន់ហើយ។ លើសពីនេះ ក៏វ៉ាក់សាំងផ្តល់គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុត។
ព័ត៌មាននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ច្រានចោល និងចាត់ទុកថា ជាការបកស្រាយខុសពីបច្ចេកទេស ដោយ WHO មិនដែលនិយាយបែបនេះនោះទេ។
តាមរយៈតេឡេក្រាមនៅព្រឹកថ្ងៃទី៩ ខែឧសភានេះ លោកជំទាវ ឱ វណ្ណឌីន បានសរសេរថា៖ «សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយដែលបកស្រាយខុសពីបច្ចេកទេសនេះ ដោយ WHO មិននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡេីយ»៕
អត្ថបទ៖ អក្ខរា