សម្តេចតេជោ ហ៊ុន សែន មិនជឿថា រុស្សុីកម្ទេចអ៊ុយក្រែននោះទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំមិនជឿថា រុស្ស៊ីកម្ទេចអ៊ុយក្រែននោះទេ ហើយក៏មិនជឿថា អ៊ុយក្រែនកម្ទេសរុស្ស៊ីដែរ ចុងក្រោយច្បាស់ណាស់ នឹងមានការចរចាររកដំណោះស្រាយ»។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន គេអាចបានដឹងថា វាអាចនឹងបញ្ចប់ ក៏ប៉ុន្តែវាមិនដឹងថាបញ្ចប់នៅពេលណា រុស្ស៊ីមិនអាចកម្ទេចអ៊ុយក្រែន ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចរុស្ស៊ីបានដែរ ចុងក្រោយច្បាស់ដែរថានឹងមានការចរចារកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាម »។

សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ប្រធានាធិបតីចិន បានធ្វើដំណើរទៅកាន់រុស្ស៊ី ហើយបានដាក់ចេញសំណើរសន្តិភាព ដែលកម្ពុជាក៏គាំទ្រចំពោះសំណើពាក់ព័ន្ធទៅនឹងការដោះស្រាយបញ្ហានោះដែរ។ បើចង់បញ្ចប់សង្គ្រាម គឺតាមរយៈការចរចា មិនមែនយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ»៕