រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១.៧លាននាក់

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបរទេសមកស្នាក់នៅ និងមកដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងខេត្តមានចំនួន ១,៧៨៨,៦៦៣នាក់។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី៤-១៥ និងថ្ងៃទី១៦ សម្រាប់ខេត្តតាកែវ ទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ១,៧៨៣,៦៦៣នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ២ ៧១៥នាក់។

ក្នុងចំណោមភ្ញៀវទេសចរដែលមកទស្សនាខេត្តតាកែវ ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តបានរៀបចំ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៥» នៅសួនច្បារមាត់បឹងតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលរួមមានកម្សាន្តចំនួនជាង ៨០ម៉ឺននាក់។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវខាងលើ ក្នុងចំណោមបណ្ដាក្រុងស្រុកទាំង១០ របស់ខេត្តតាកែវ ស្រុកបាទី ស្រុកគីរីវង់ នៅស្រុកអង្គរបុរី ក៏បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ៕