សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមអត្តពលិកសីដក់ជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាសលើវិញ្ញាសា Chinlone ចម្រុះបុរស-នារី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមតេឡេក្រាមនាយប់ថ្ងៃទី៧ ខែឧសភានេះ អបអរសាទរ ក្រុមអត្តពលិកសីដក់ជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា Chinlone ចម្រុះបុរស-នារី។

គិតត្រឹមម៉ោង ៨យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៧៣គ្រឿង ក្នុងនោះមេដាយមាស ២៨គ្រឿង, មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន ២៤គ្រឿង។​នេះយោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 https://games.cambodia2023.com/ ៕

អត្ថបទ៖ អក្ខរា