សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ កាយវិការរបស់កីឡាការិនីជឺជិតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលបានជួយលើកកីឡាការិនី ហ្វីលីពីន ដែលជាគូប្រកួត។
សម្តេចតេជោ បានសរសេរថា៖ ចៅស្រីខាន់ ចេសាពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតថ្ងៃនេះ។ ក្រៅពីការប្រកួតយកឈ្នះចៅបានបង្ហាញនូវកាយវិការប្រកបដោយសិលធម៍និងគុណធម៍ចំពោះគូប្រកួតប្រកបដោយមិត្តភាពសាកសមជាតំណាងជាតិខ្មែរក្នុងវិស័យកីឡា។ ជូនពរចៅសុខភាពល្អនិងជោគជ័យបន្តទៀត។
គួរបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា បានឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ លើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ Women’s Ne-Waza No-OGI -52Kg ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន ឱ្យបោះបង់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ៕