សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ព្រះមហាក្សត្រកម្ពុជា ដែលបានប្រទានសាររំលែកមរណទុក្ខ គ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ កូរ៉ោនផ្កា និងព្រះរាជទ្រព្យ ចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រមុខរដ្ឋស្ដីទី បានផ្ញើសារថ្លែងអំណរព្រះរាជគុណ ជូនចំពោះព្រះមហាក្សត្រ នៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជ ទានព្រះរាជសារចូលរួមរំលែកមរណទុក្ខ គ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ កូរ៉ោនផ្កា និងព្រះរាជទ្រព្យ ចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាបងប្រុសបង្កើតរបស់សម្ដេចតេជោ ហើយលោកបានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២៖២៧ នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ វស្សា។

សារលិខិតនោះមានខ្លឹមសារដូចតទៅ៖