ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា បានដង្ហែចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ សុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ឆ្លងកាត់ខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស និង គណបញ្ជាការឯកភាពខេត្តកំពង់ធំ ដែលដឹកនាំដោយ ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំង មន្រ្តីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្តកំពង់ធំ៕