សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ ចំពោះសារព័ត៌មាន និងអ្នកនយោបាយខ្លះ ចាត់ទុកថាជោគជ័យក្នុងការបង្រ្កាបបទល្មើសឆបោករបស់ថៃ ជាបរាជ័យរបស់ប្រទេសជិតខាង

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការសោកស្តាយ ដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះ បានចាត់ទុកថា ជោគជ័យក្នុងការបង្រ្កាបបទល្មើសឆបោករបស់ថៃ ជាបរាជ័យរបស់ប្រទេសជិតខាង។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ដូច្នេះថា៖ «មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺជោគជ័យរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរ»។

សម្តេចបានបញ្ជាក់បន្តថា៖ «រឿងបទល្មើសមិនទាន់ចប់ទេ នៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព»៕