សម្តេចតេជោ ហ៊ុន សែន នឹងអវត្តមានក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភា នាថ្ងៃស្អែក ដោយសារវិជ្ជមានកូវីដ១៩

តាមរយៈគណនីFacebook នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចវិជ្ជមានកូវីដ១៩ បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។

ការប្រកាសរបស់សម្តេចពីអាការៈសុខភាពនេះ គឺដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់សម្តេច ក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃទី២៦ កុម្ភៈ ស្អែកនេះ និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ កុម្ភះ ២០២៥ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ឋ័ទាំងអស់គ្នា ព្រោះជម្ងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយទេ។